សេចក្តី​ប្រកាស​ព័ត៌មាន

សេចក្ដីថ្លែងការណ៍ស្ដីពី ការផ្លាស់ប្ដូរឈ្មោះសាលា និងការបង្កើតស្លាកយីហោថ្មី

សាលាអន្តរជាតិហ្សាម៉ាន់ ដែលជាគ្រឹះស្ថានអប់រំមួយដ៏ល្អប្រសើរនៅក្នុងប្រទេសកម្ពុជាក្នុងចំណោមគ្រឹះស្ថានអប់រំដទៃទៀត បានចេញសេចក្ដីប្រកាសស្ដីពីការផ្លាស់ប្ដូរឈ្មោះដែលកំពុងប្រើប្រាស់បច្ចុប្បន្នទៅជា «សាលាអន្តរជាតិផារ៉ាហ្គន (កម្ពុជា)​» វិញ។  ការផ្លាស់ប្ដូរស្លាកយីហោថ្មីរបស់សាលា គឺជាការធ្វើទំនើបកម្មចាំបាច់ ដែលក្រុមប្រឹក្សាភិបាលសាលា មានមហិច្ឆតាចម្បង ក្នុងការបង្កើននូវកម្លាំង និងថាមពលថ្មី ឆ្ពោះទៅកាន់ដំណាក់កាលបន្ទាប់នៅក្នុងវិថីអប់រំ។ សេចក្ដីសម្រេចនេះត្រូវបានប្រកាសជាផ្លូវការដោយ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមប្រឹក្សាភិបាលកិត្តិយស ក្រោមការចាត់តាំងរបស់លោកជំទាវ ជា សុផាកន្នី ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់តែមួយគត់ របស់សាខាទាំងបីនៃសាលាអន្តរជាតិហ្សាម៉ាន់ និងសាកលវិទ្យាល័យហ្សាម៉ាន់។ ​​ក្រុមប្រឹក្សាភិបាលបានសម្រេចជ្រើសយកឈ្មោះ «សាលាអន្តរជាតិផារ៉ាហ្គន (កម្ពុជា)​»​ ដែលជាឈ្មោះដ៏ស័ក្តិសមទៅតាមអត្តសញ្ញាណនៃសារអប់រំរបស់សាលា។ រីឯសាកលវិទ្យាល័យត្រូវបានប្ដូរទៅជា «សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (កម្ពុជា)​» ជំនួសវិញ។ ចាប់តាំងពីពេលដែលលោកជំទាវប្រធានបានទទួលសិទ្ធិពេញលេញលើការគ្រប់គ្រងគ្រឹះ ស្ថានអប់រំនេះ ក្រុមប្រឹក្សាភិបាលរបស់យើងយល់ឃើញថា ការផ្លាស់ប្ដូរយីហោសាលាគឺជាប្រការចាំបាច់ក្នុងការពាំនាំនូវកម្លាំងនិងថាមពលថ្មីឆ្ពោះទៅកាន់ដំណាក់កាលបន្ទាប់នៅក្នុងវិថីអប់រំ។ បន្ទាប់ពីការប្រឹក្សាយោបល់អស់រយៈពេលយ៉ាងយូរមក ក្រុមប្រឹក្សាភិបាលបានសម្រេចជ្រើសយកឈ្មោះ «សាលាអន្តរជាតិផារ៉ាហ្គន (កម្ពុជា)​»​ វិញ ដែលជាឈ្មោះដ៏ស័ក្តិសមទៅតាមអត្តសញ្ញាណនៃសារអប់រំរបស់សាលា។ រីឯសាកលវិទ្យាល័យត្រូវបានប្ដូរទៅជា «សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (កម្ពុជា)​» ជំនួសវិញ។ សូមបញ្ជាក់ផងដែរថា សាលានៅតែបន្តនូវកម្មវិធីអប់រំពីរភាសាដដែល ដោយសិស្សអាចសិក្សាទាំងកម្មវិធីសិក្សាជាតិ និងអន្តរជាតិ។ សិស្សថ្នាក់អន្តរជាតិ ត្រូវប្រឡងតេស្ដខេមប្រ៊ីជ ខណៈដែលសិស្សកំពុងសិក្សាក្នុងកម្មវិធីសិក្សាជាតិ ត្រូវសិក្សាដូចទៅនឹងកម្មវិធីសិក្សាសាលារដ្ឋ។ ភស្តុតាងនៃមហិច្ឆតារបស់ប្រធានក្រុមប្រឹក្សាភិបាលសាលា ត្រូវបានស្ដែងចេញឡើងយ៉ាងច្បាស់ជាមួយនឹងការប្រកាសអំពីសាខាថ្មី ដែលទើបបានបញ្ចប់នូវដំណាក់កាលរៀបចំផែនការ។ សាលានឹងផ្ដល់ឱកាសបន្ថែមទៀតដល់សិស្សានុសិស្ស ដើម្បីទាញយកប្រយោជន៍ពីការអប់រំដ៏អស្ចារ្យដែលសាលាផ្ដល់ជូន។ សាលានៅតែផ្ដោតសំខាន់ទៅលើរចនាសម្ព័ន្ធគ្រប់គ្រងសាលា និងបន្តផ្ដល់នូវឧត្តមភាពនៃការអប់រំដល់សិស្សានុសិស្សនៅក្នុងបរិស្ថានអប់រំមួយដែលមានសុវត្ថិភាពនិងភាពរីករាយស្របទៅនឹងកិត្តិនាមរបស់សាលាផងដែរ។ សាលានឹងបន្តប្ដេជ្ញាបម្រើដល់ការងារសប្បុរសធម៌ ទន្ទឹមនឹងការជួយដល់សហគមន៍ក្នុងតំបន់ តាមលទ្ធភាពដែលអាចធ្វើទៅបាន។

Read more...

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសាលាអន្តរជាតិ- ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦

រៀបចំអនាគត នៃការអប់រំអន្តរជាតិ CIS ក្រុមប្រឹក្សាសាលាអន្តរជាតិ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ កម្មវត្ថុ៖ សាលាអន្តរជាតិហ្សាម៉ាន់ កម្ពុជា – សមាជិកភាព និងការទទួលស្គាល់ ឋានៈបេក្ខភាពជាមួយក្រុមប្រឹក្សាសាលាអន្តរជាតិ ជូនចំពោះអ្នកដែលពាក់ព័ន្ធ ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជម្រាបលោកអ្នកថា សាលាអន្តរជាតិហ្សាម៉ាន់ ដែលមានទីតាំងនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមាជិកមួយដែលមានស្ថានភាពល្អរបស់ក្រុមប្រឹក្សាសាលាអន្តរជាតិ (CIS)។ CIS គឺជាអង្គការសមាជិកភាពសកលមិនស្វែងរកប្រាក់ចំណេញមួយនៃសាលាជាសមាជិកចំនួនប្រហែល ៧០០ និងសាកលវិទ្យាល័យ/មហាវិទ្យាល័យចំនួន ៤៩០ នៅក្នុងប្រទេសចំនួន ១១៤។ អង្គការនេះមានអត្ថិភាពដើម្បីផ្តល់សេវាដល់សមាជិកទាំងឡាយរបស់ខ្លួន ជាពិសេសសេវាទទួលស្គាល់ដែលផ្តល់ជូនសាលានូវដំណើរការកែលម្អ និងទទួលស្គាល់។ បច្ចុប្បន្ន សាលាជាសមាជិករបស់ CIS ចំនួនជាង ៤៦០ ត្រូវបានផ្តល់នូវឋានៈនៃការទទួលស្គាល់ ក្រោយពីស្វ័យសិក្សាលម្អិតដែលត្រូវបានណែនាំ និងការវាយតម្លៃយ៉ាងល្អិតល្អន់ដោយក្រុមការងារចុះទស្សនកិច្ច។ បញ្ជីពេញលេញនៃសាលាជាសមាជិករបស់ CIS រួមទាំងឋានៈនៃការទទួលស្គាល់នៃសាលាទាំងនេះ អាចរកមើលបាននៅក្នុងសៀវភៅបញ្ជីអាសយដ្ឋានសមាជិកភាពរបស់ CIS នៅពេលណាក៏បាន។ ក្នុងនាមជាសមាជិករបស់ CIS សាលាអន្តរជាតិហ្សាម៉ាន់ គឺជាសាលាមួយក្នុងចំណោមសាលាទាំង ៧០០ ដែលបំពេញតាមស្តង់ដារសមាជិកភាពខ្ពស់របស់ក្រុមប្រឹក្សា ទាក់ទងនឹងប្រតិបត្តិការសាលា ការគ្រប់គ្រង កម្មវិធីសិក្សា និងការយកចិត្តទុកដាក់ចំពោះសិស្ស ព្រមទាំងក្រមសីលធម៌របស់ CIS។ សមាជិកភាព CIS ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកថាជាសាលាដែលមិនត្រឹមតែបំពេញតាមស្តង់ដារតឹងរ៉ឹងជាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍ និងការកែលម្អសាលាជាបន្តផងដែរ។ បច្ចុប្បន្ន សាលាអន្តរជាតិហ្សាម៉ាន់បានប្តេជ្ញាចិត្ត និងវិនិយោគយ៉ាងខ្លាំងលើការបំពេញតាមលក្ខខណ្ឌតម្រូវកាន់តែខ្ពស់ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សាលាដើម្បីទទួលបានការទទួលស្គាល់ពេញលេញពី CIS។ ប្រសិនបើលោកអ្នកមានបំណងស្វែងយល់បន្ថែមអំពីក្រុមប្រឹក្សាសាលាអន្តរជាតិ ខ្ញុំសូមអញ្ជើញលោកអ្នកចូលទស្សនាវែបសាយត៍របស់យើង៖ www.cois.org។ សូមទទួលនូវការជូនពរដ៏បវរពីខ្ញុំ។ បណ្ឌិត Graham Ranger នាយកផ្នែកគាំទ្រ និងវាយតម្លៃសាលា ក្រុមប្រឹក្សាសាលាអន្តរជាតិ (CIS)

Read more...

សេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា – ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦

សេចក្ដីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា   កាលពីថ្ងៃច័ន្ទ ទី២២​ ខែសីហា ឆ្នាំ២០១៦ អ្នកការទូតជាន់ខ្ពស់ តួកគី ប្រចាំកម្ពុជា បានជួបជាថ្មីជាមួយមន្ត្រីការទូតជាន់ខ្ពស់កម្ពុជា ហើយបានស្នើសុំផ្ទាល់មាត់ជាថ្មីម្ដងទៀត ឱ្យរាជរដ្ឋាភិបាលកម្ពុជា បិទសាលារៀន និង សាកលវិទ្យាល័យ ហ្សាម៉ាន់ នៅកម្ពុជា។ សាលារៀន និង សាកលវិទ្យាល័យ ហ្សាម៉ាន់ គឺជាគ្រឹះស្ថានឯកជនដែលទទួលបានច្បាប់ពីកម្ពុជាដើម្បីវិនិយោគលើវិស័យអប់រំ និង ជាសមាជិក សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងដែលកំពុងដំណើរការបណ្ដុះបណ្ដាលសិស្ស និង និស្សិត ដោយគោរពតាមច្បាប់នៅកម្ពុជា។ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាយល់ឃើញថា ការស្នើឱ្យបិទគ្រឹះស្ថានសិក្សាឯកជនហ្សាម៉ាន់ ដោយអ្នកការទូតជាន់ខ្ពស់ តួកគី ដោយពុំទាន់មានភ័ស្តុតាងច្បាស់លាស់ គឺមានចារឹតពុំទាន់ត្រឹមត្រូវតាមច្បាប់កម្ពុជានៅឡើយ ហើយថែមទាំងធ្វើឱ្យមានភាពភ័យព្រួយដល់អនាគតភាពជាសិស្ស និង និស្សិត កម្ពុជា ដែលកំពុងតែសិក្សាក្នុងគ្រឹះស្ថានអប់រំនេះផងដែរ។ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សូមអំពាវនាវដល់ អ្នកគ្រប់គ្រង បុគ្គលិក កម្មករ លោកគ្រូ អ្នកគ្រូ សាស្រ្តចារ្យ និងមាតាបិតា រួមទាំងអាណាព្យាបាល សូមមេត្តាស្ងាត់ស្ងៀម និងបន្តដំណើរបង្រៀន និង​ រៀនរបស់ខ្លួន ឱ្យបានជាប់លាប់ និងទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលយើងដោះស្រាយ។ ទោះជាស្ថិតក្នុងស្ថានភាពណាក៏ដោយ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅតែគាំទ្រគ្រឹះស្ថានអប់រំ ហ្សាម៉ាន់ ដែលជាសមាជិកសមាគម ក្នុងដំណើរការអប់រំតាមច្បាប់របស់កម្ពុជាដដែល។ រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០១៦ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

Read more...

សេចក្តីថ្លែងការណ៍របស់សាលាអន្តរជាតិហ្សាម៉ាន់ស្ដីពីការចោទប្រកាន់ – ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦

សេចក្តីថ្លែងការណ៍របស់សាលាអន្តរជាតិហ្សាម៉ាន់ ឆ្លើយតបទៅនឹងសារព័ត៌មានលើការចោទប្រកាន់នៅ​ក្នុងសន្និសីទ​កាសែតរបស់ស្ថានទូតទួរគីនៅថ្ងៃទី១៨/០៧/២០១៦ ដោយផ្អែកទៅលើការចុះផ្សាយទាក់់ទិនទៅនឹងសន្និសីទកាសែតរបស់ស្ថានទូតទួរគី យើងចាំបាច់ត្រូវជម្រាបជូន និងឆ្លើយតបទៅនឹងសំនួរនានាដើម្បីលុបបំបាត់ចម្ងល់ទាំងឡាយ។ ជាបឋមក្នុងនាមក្រុមហ៊ុនហ្សាម៉ាន់ យើងខ្ញុំសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះក្រុមរដ្ឋប្រហា​នៅប្រទេសទួរគី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។ យើងខ្ញុំមានជំនឿលើលិទ្ធិប្រជាធិបតេយ្យ ហើយយើងគិតថា រដ្ឋាភិបាលគួរត្រូវបង្កើតឡើងឆ្លងកាត់ការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌។ យើងខ្ញុំមិនមានការគាំទ្រការចូលរារាំងរបស់ក្រុមយោធាណាមួយ ព្រោះអ្នកទាំងអស់គ្នានៅក្នុងប្រទេសទួរគី អាចនឹងទទួលរងគ្រោះជាខ្លាំងចំពោះការប៉ុនប៉ងដ៏ សាហាវនេះ។​ យើងមានអារម្មណ៍សោកស្តាយ​ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់​ ដែលសំដៅមកសាលាយើងដែលបានដំណើរការជាង២០ឆ្នាំមកហើយ ថាជាប់ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារដ៏សាហាវនេះ។ ខាងក្រោមគឺជាសំណួរ និងចម្លើយឆ្លើយតបនឹងចម្ងល់របស់សាធារណជន។ ១.​តើសាលាហ្សាម៉ាន់មានទំនាក់ទំនងជាមួយលោក ហ្វេធូឡា ហ្គូឡិនដែរឬទេ? សាលាអន្តរជាតិហ្សាម៉ាន់ គឺជាសាលាអន្តរជាតិឯករាជ្យមួយនៅក្នុងប្រទេសកម្ពុជា ដែលមានសិស្សចុះឈ្មោះចំនួនប្រហែល ២០០០ នាក់ ដែលកំពុងសិក្សាថ្នាក់មតេយ្យ ថ្នាក់បឋមសិក្សា ថ្នាក់វិទ្យាល័យ និងថ្នាក់សាកល​វិទ្យា​ល័យ​​​​​​។ សាលាអន្តរជាតិហ្សាម៉ាន់ ត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលសាលា។ បុគ្គលិករដ្ឋបាល និងលោកគ្រូអ្នកគ្រូដែលធ្វើការក្នុងសាលាតំណាងអោយប្រទេសចំនួន ១៥ ផ្សេងៗគ្នា មានបទពិសោធន៍ក្នុងការបង្រៀនជាង ១០ ឆ្នាំមកហើយ។ ចំពោះចក្ខុវិស័យរបស់យើង គឺខិតខំប្រឹងប្រែងលើកតម្កើងបុគ្គលម្នាក់ៗឲ្យមានការរួមចំណែកក្នុងពិភពលោក ក្លាយជាបុគ្គលរឹងប៉ឹង មានការគោរពអ្នកដទៃក្នុងនាមបុគ្គល ជាក្រុម ជាពលរដ្ឋប្រទេសខ្លួន និងជាសមាជិកនៃសង្គមពិភពលោកទាំងមូល។ ស្ថាបនិករបស់សាលាអន្តរជាតិហ្សាម៉ាន់ បានចាប់ផ្តើមស្ថាបនាសាលាដោយផ្អែកលើស្មារតី និងទស្សនៈវិស័យពី​ លោក ហ្វេធូឡា ហ្គូឡិន។ ប៉ុន្តែលោក ហ្គូឡិន មិនដែល​មានការចូលរួមក្នុងការងាររដ្ឋបាល ឬ ជាម្ចាស់ស្របច្បាប់ណាមួយរបស់សាលាហ្សាម៉ាន់ឡើយ គឺគាត់មិនដែលបានផ្តល់ការសម្រេចចិត្តណាមួយក្នុងការបង្កើត ឬ ក្នុងដំណើការសាលានេះទេ។ សរុបមកអ្វីដែលទាក់ទងនឹងលោក ហ្គូឡិន គឺគ្រាន់តែស្មារតី និងទស្សនៈវិស័យតែប៉ុណ្ណោះ។ សាលាត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយក្រសួងអប់រំយុវជន និងកីឡា ដែលដំណើរក្រោមក្រុមហ៊ុនហ្សាម៉ាន់ដែលចុះឈ្មោះនៅក្នុងបញ្ជីរបស់ក្រសួងពាណិជ្ជកម្មផងដែរ។ ដូច្នេះសាលានេះ គឺជាសាលារបស់ប្រជាជនកម្ពុជា ដែលមានការចុះអធិការកិច្ច ការបង់ពន្ធជាប្រចាំ និងរៀបចំដោយក្រុមប្រឹក្សាភិបាលរបស់សាលា។ សាលាហ្សាម៉ាន់មានភាពល្បីល្បាញដោយសារគុណភាពអប់រំ សមិទ្ធិផលជាតិ និងអន្តរជាតិ។ ២.តើបច្ចុប្បន្ននេះ សាលាអន្តរជាតិហ្សាម៉ាន់បានទទួលការគាំទ្រអ្វីខ្លះពីរដ្ឋាភិបាលប្រទេសកម្ពុជា? (ប្រសិនបើមាន) សាលាអន្តរជាតិហ្សាម៉ាន់ ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនហ្សាម៉ាន់ ដំណើរការតាំងពីពេលបង្កើតដោយស្របច្បាប់ និងបានគោរពបទបញ្ជារបស់ព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំមិនដែលបានទទួលបានការគាំទ្រជាហិរញ្ញវត្ថុ ឬ ការឧបត្ថម្ភណាមួយពីរដ្ឋាភិបាលកម្ពុជាឡើយ។ ប៉ុន្តែដោយសារតែសមិទ្ធិផលថ្នាក់ជាតិ និងអន្តរជាតិរបស់យើង សាលាទទួលបានការទទួលស្គាល់ និងកិត្តិយសដ៏ខ្ពង់ខ្ពស់ពីរដ្ឋាភិបាលកម្ពុជា។ ទាំងនេះហើយជាកត្តាដែលនាំអោយសាលាទទួលបានភាពជោគជ័យជាបន្តបន្ទាប់។ ៣- តើមាននាយកប្រតិបត្តិ ឬសមាជិកក្រុមប្រឹក្សាភិបាលរបស់សាលាណាមួយជាអ្នកគាំទ្រ ឬ​មានសមានចិត្ត ចំពោះលោក ហ្វេធូឡា ហ្គូឡិន (Fethullah Gulen) ឬទេ? មានបុគ្គលិកណាខ្លះ ជាអ្នកគាំទ្រ ឬមានសមានចិត្ត ចំពោះរូបគាត់? នៅក្នុងការសំភាសន៍ការងារ យើងមិនសួរសំណួរពាក់ព័ន្ធនឹងចលនាហ្គូឡិនឡើយ ដូចនេះហើយ យើងមិនអាច​ដឹងទេថាបុគ្គលិកណាខ្លះ [...]

Read more...